គំរោង:អំពី
ពី Khmer Wiki Against Mines
ការណែនាំអង្គការអាល្លឺម៉ង់ "វិទ្យាសាស្ដ្រប្រឆាំងគ្រាប់មីន"
យើងជាក្រុមនៃមិត្តភ័ក្រនៅក្នុងប្រទេសអាល្លឺម៉ង់ពូកគេជាអ្នកវិទ្យាសាស្ដ្រនៅមជ្ឈមណ្ឌលអវកាសអាល្លឺម៉ង់ (អាចដូចទៅនិងមជ្ឈមណ្ឌល អាវកាសNASAនៅក្នុងសហរដ្ឋអាមេរិច) ដែលបាននឹងកំពុងធ្វើការនៅទីនោះរយះពេល២៥ឆ្នាំហើយ។ នៅក្នុងឆ្នាំ២០០២ពួកគេបានជួបទល់ មុខគ្នាដោយស្រាវជ្រាវការរាវរកមីនក្នុងដីកំឡុងពេលការធ្វើការនិងការពិភាក្សារបស់ពួកគេជាមួយក្រុមការងារ។ ពួកគេភ្ញាក់ផ្អើលអំពីការ អវត្តមាននៃបច្ចេកវិទ្យាថ្មីក្មុងការងារនៃការកំចាត់មីនពិតប្រាកដនិងបានចាប់ផ្តើមយកចិត្តទុកដាក់បញ្ហានេះយ៉ាងខ្លាំង។ពួកគេឆ្ងល់ថាវាអាចវាស់ ជម្រៅទឹកនៅក្នុងភពផ្កាយឆ្ងាយរាប់លានគីឡូម៉ែត្រប៉ុន្តែមិនគួរគ្មានដំណោះស្រាយចំពោះគ្រាប់មីននៅលើផែនដីនោះទេ។ គោលការណ៏នៃ ធម្មជាតិគឺដូចគ្នា!យើងបានប្រាប់ទៅអ្នកវិទ្យាសាស្ដ្រ អ្នកវិស្វករនិងអ្នកដោះមីនលទ្ធផលនៃការស្រាវជ្រាវដំបូងរបស់យើងក្នុងកម្មវិធី" មីនងាយស្រួល"ដែលយើងបានព្យាយាមបង្កើតការសហប្រត្តិបត្តការណ៏យ៉ាងស្អិតរមួតនៃអ្នកស្រាវជ្រាវនិងអ្នកដោះមីនក្នុងឆ្នាំ២០០៣ និង២០០៤។ អ្នកនៅតែអាចស្វែងរកឃើញអត្ថបទជាច្រើនស្តីអំពីមីននៅក្នុងអ៊ិនធឺណេតបានយ៉ាងងាយស្រួល។ យើងបានចូលរួមក្នុងការសាកល្បងនៅ ក្នុងប្រទេសក្រូអាទ៏ដែលបានរៀបចំដោយITEP និងបានក្លាយជាអង្គការសកម្មភាពមីន។ យើងបានរៀនផងដែរថាផ្នែកនៃបច្ចេកវិទ្យានៃ បញ្ហាមីនក្នុងដីត្រូវបានផ្សាភ្ជាប់យ៉ាងខ្លាំងទៅ កត្តាសេដ្ឋកិច្ចសង្គមជាច្រើនដែលគួតែត្រូវបានបញ្ចូលទៅក្នុងគណនីក្នុងការស្រាវជ្រាវផង ដែល។ យើងបានជឿរជាក់ថាគ្មានការព្យាយាមដ៏ពិតប្រាកដណាមួយដើម្បីឈានទៅរកឧបករណ៏រាវរកមីនបន្ថែមទៀតទេ។
ឧបករណ៏រាវរកដោយលោហះprodder និង ឆ្កែ មិនអាចត្រូវបានធ្វើអោយប្រសើរឡើងតទៅទៀត។ យើងចង់ជួយជាដំណោះស្រាយ នៃបញ្ហាគ្រាប់មីនក្នុងដីដោយការអភិវឌ្ឍន៏និងការរួមបញ្ចូលគ្នាជាប្រព័ន្ធដើម្បីផ្តល់ចំណេះដឹងនិងផ្គត់ផ្គង់ដល់មនុស្សដែលត្រូវការវា។ ឈ្មោះដំបូងនៃគំរោងរបស់យើងគឺ មីនងាយស្រួលមានន័យថា ភាពប្រាកដនិយមនិងឧបករណ៏ប្រដូចការរាវរកមីនជាប្រព័ន្ធ ប៉ុន្តែជា អកុសលឈ្មោះនោះតែងតែត្រូវបានយល់ច្រឡំ ។'ការប្រដូចការរាវរកមីននៅក្រោមលក្ខខណ្ឌទាំងអស់និងការអភិវឌ្ឈន៏ឧបកណ៏
រាវរកមីននិមួយៗមិនមានលក្ខណៈងាយស្រួលធ្វើទេ។នៅពេលយើងបានបង្កើតអង្គការថ្មីរបស់ពួកយើងនៅខែមីនាឆ្នាំ២០០៥យើងបានផ្លាស់ប្តូរ ឈ្មោះទៅជាវិទ្យាសាស្ត្រប្រឆាំងគ្រាប់មីន(វិទ្យាសាស្ត្រប្រឆាំងគ្រាប់មីនភាសាអាល្លឺម៉ង់)។ អង្គការត្រូវបានបើកសំរាប់សមាជិកមកពីគ្រប់មជ្ឍដ្ឋាន
យើងមិនមែនសំរាប់តែក្លឹបនៃអ្នកវិទ្យាសាស្ត្រនោះទេ។គោលបំណងនិងការប្តេជ្ញារបស់ពួកយើងនៅតែដដែលយើងគិតថាវាអាចធ្វើអោយរីកចំរើន ក្នុងការរាវរកមីនដោយអនុវត្តវិធីសាស្ត្រនិងនីតិវិធីដែលត្រូវបានប្រើក្នុងការស្រាវជ្រាវជាទូទៅពីទិន្នន័យដែលបានប្រមូលពីការធ្វើវិភាគពីការប្រដូ ច ពីការងារអនុវត្តន៏។ ឧបករណ៏ប្រដូច គឺជាគន្លឹះក្នុងការផ្លាស់ប្តូរពិភពបច្ចេកវិទ្យាដ៏ធំទូលាយ។បច្ចុប្បន្នអ្នកអាចបង្កើតឡានទាំងអស់ដោយ ឧបករណ៏តែមួយគឺកុំព្យុទ័រដែលបានផ្តល់បរិក្ខាដោយកម្មវិធីត្រឹមត្រូវ។ដូច្នេះហេតុអ្វីយើងមិនផ្លាស់ប្តូរការយកចិត្តទុកដាក់ទៅវិធីសាស្ត្រទំនើប ទាំងនោះសំរាប់ការងារប្រកបដោយគ្រោះថ្នាក់ខ្ពស់ក្នុងចំការមីនជាច្រើនផងដែរ? ដើម្បីចិញ្ចឹមកុំព្យុទ័រអ្នកត្រូវការទិន្នន័យ។ យើងស្នើរសុំបង្កើតមូលដ្ឋានទិន្នន័យដែលមានមុខងារជាក្រុមនិមួយៗឯករាជ្យនៃការរួមបញ្ចូលឧបករណ៏ប្រដូចដែលជួយរាវរកមីននៅអត្រា ជោគជ័យខ្ពស់។ យើងត្រូវការមូលដ្ឋានទិន្នន័យដែលមាន៖
- ព័ត៌មានអំពីមីនគ្រប់ប្រភេទដែលយើងដឹងនៃរបៀបបង្កើត សមាសភាពគីមី ភាពប្រែប្រួលក្រោមបរិយាកាសទំហំសម័យកាលផលិត
ផលរបស់វា ។ល។
- ទិន្នន័យភូមិសាស្ត្រនិងឋានលេខានៃជំនាន់មីននិងសញ្ញាចំការមីនត្រូវតែច្បាស់
- ព័ត៌មាននៃឧតុនិយមវិទ្យានិងលក្ខខណ្ឌអាកាសធាតុច្បាស់លាស់តាមដែលអាចធ្វើបាន។
វិភាគទានសំខាន់របស់ពួកយើងការផ្តល់មូលដ្ឋានទិន្នន័យនឹងព័ត៌មានអំពីវិធីសាស្ត្រនៃបច្ចេកទេសប្រហែលចំនូន២០ត្រូវបានដឹងថាជាការសន្យា សំរាប់ការរាវរកមីន។ ការរុករកដែនដីដែលផ្តល់ឱយគឺដូចជាភពព្រះច័ន្ទ វាលខ្សាច់ឬចំការមីនបំណងច្រើនដើម្បីស្ទាបស្ទង់តំបន់មួយទាំងមូលនិង ដើម្បីស្វែងរកសមាសភាពរបស់វានិមួយៗ។ អ្វីដែលយើងផ្តល់អោយគឺ ចំណេះដឹងដែលជាតម្រូវការសំរាប់ការរុករកយើងចង់បង្កើតវាអាចប្រើបាន សំរាប់ប្រជាជននៅក្នុងតំបន់និងប្រទេសដែលមានមីន។ សំរាប់គោលបំណងនេះយើងបានបង្កើតរបៀបផ្សព្វផ្សាយវិគីពិសេសដោយការចូលត្រួត ពិនិត្យ។ កន្លែងពិសេសនេះក្រោមការចងក្រងជាភាសាអង់គ្លេសនិងអាឡឺម៉ង់ហើយយើងកំពុងស្វែងរកដៃគូរដែលនឹងចូលរួមជាមួយពួក យើងពិតប្រាកដ៖
- សូមបកប្រែរព័ត៌មាននេះទៅជាភាសារបស់អ្នក
- សូមពិភាក្សាវានៅវិទ្យាស្ថាននិងមហាវិទ្យាល័បច្ចេកវិទ្យានានារបស់អ្នក
- សូមស្នើរអោយនិស្សិតរុករកវិធីសាស្ត្រពីគំនិតរបស់ពួកគេសរសេរនៅលើក្រដាស បង្កើតគំនិតផ្ទាល់របស់អ្នកហើយអនុញ្ញាត្តិអោយពួកយើង
ដឹងនៅពេលអ្នកជួបប្រទះបញ្ហាដែលអ្នកមិនអាចដោះស្រាយដោយខ្លួនឯងបាន។ យើងផងដែរបានផ្តល់បញ្ចីសំនួរ សំរាប់ស្ថានភាពភូមិសាស្ត្រ
នៃគ្រប់ចំការមីននិមូយៗរាយការណ៏លំអិតតាមដែលអាចធ្វើបាន។ យើងនឹងជួយអ្នករៀនពីរបៀបបញ្ចូលពួកវាដូចជាគំរូទៅជាឧបករណ៏ ប្រដូច។ យើងស្នើសុំសហប្រតិបត្តិការដើម្បីឈានទៅដល់គោលដៅចំណេះដឹង នៃអ្នកដោះមីន។ ពួកគេអាចជួយ ពួកយើងដើម្បីបង្កើតមូលដ្ឋាន ទិន្នន័យប្រភេទមីនប្រសើរជាងអ្នកផ្សេងៗដែលអាចធ្វើវាក្រោមលក្ខខណ្ឌទីពិសោធ៏នៅវិទ្យាស្ថានស្រាវជ្រាវល្អដែលឆ្ងាយ។ យើងរីករាយ ដែលបានឃើញវិគីជាភាសារជាច្រើនហើយនិងប្រទេសដែលពោពេញទៅដោយដីដែលមានមីនដូចជាព្រះរាជាណាចក្រកម្ពុជាជាដើម នេះធ្វើអោយពួកយើងជឿជាក់ថាការចាប់ផ្តើមនឹងអាចធ្វើបាននៅក្នុងប្រទេសទាំងនោះដូចជាកម្ពុជានាពេលឆាប់ៗនេះ។ យើងអាចប្រើ ការទាក់ទង។យើងយកចិត្តទុកដាក់រៀនអំពីស្ថានភាពតំបន់និងធ្វើសហប្រត្តិបត្តការណ៏។យើងជឿជាក់ ថាយើងទាំងអស់គ្នាអាចធ្វើអោយ ប្រសើឡើងក្នុងការរាវរកមីននៅសតវត្សទី21និងធ្វើអោយរីកចំរើននៅក្នុងចំការមីនដូចយើងធ្វើអោយរីកចំរើនក្នុងវិស័យបច្ចេកវិទ្យាផ្សេងៗ ជាច្រើនទៀត។លទ្ធិផលរួមអាចកើតឡើងប្រសិនយើងចង់បាននិងបង្កើតពួកវា។ ជោគជ័យនេះជាចិត្តសប្បុរសដោយអាស្រ័យលើអ្វីដែល អ្នកធ្លាប់បានធ្វើ។ប៉ុន្តែយើងគិតថាវានឹងជាមធ្យោបាយដ៏ល្អបំផុតដើម្បីរួបរួមគ្នាធ្វើបណ្តាញបង្កើតចំណងមិត្តភាពនិងដើម្បីធ្វើអោយរីកចំរើន។

