ទីនេះ
ពី Khmer Wiki Against Mines
ការណែនាំអង្គការអាល្លឺម៉ង់ "វិទ្យាសាស្ដ្រប្រឆាំងគ្រាប់មីន"
យើងជាក្រុមនៃមិត្តភ័ក្រនៅក្នុងប្រទេសអាល្លឺម៉ង់ពូកគេជាអ្នកវិទ្យាសាស្ដ្រនៅមជ្ឈមណ្ឌលអវកាសអាល្លឺម៉ង់(អាចដូចទៅនិងមជ្ឈមណ្ឌល
អាវកាសNASAនៅក្នុងសហរដ្ឋអាមេរិច)ដែលបាននឹងកំពុងធ្វើការនៅទីនោះរយះពេល២៥ឆ្នាំហើយ។
នៅក្នុងឆ្នាំ២០០២ពួកគេបានជួបទល់មុខគ្នាដោយស្រាវជ្រាវការរាវរកមីនក្នុងដីកំឡុងពេលការធ្វើការនិងការពិភាក្សារបស់ពួកគេជាមួយក្រុម
ការងារ។ ពួកគេភ្ញាក់ផ្អើលអំពីការអវត្តមាននៃបច្ចេកវិទ្យាថ្មីក្មុងការងារនៃការកំចាត់មីនពិតប្រាកដនិងបានចាប់ផ្តើមយកចិត្តទុកដាក់បញ្ហា
នេះយ៉ាងខ្លាំង។ពួកគេឆ្ងល់ថាវាអាចវាស់ជម្រៅទឹកនៅក្នុងភពផ្កាយឆ្ងាយរាប់លានគីឡូម៉ែត្រប៉ុន្តែមិនគួរគ្មានដំណោះស្រាយចំពោះគ្រាប់
មីននៅលើផែនដីនោះទេ។ គោលការណ៏នៃធម្មជាតិគឺដូចគ្នា!យើងបានប្រាប់ទៅអ្នកវិទ្យាសាស្ដ្រ អ្នកវិស្វករនិងអ្នកដោះមីនលទ្ធផលនៃ
ការស្រាវជ្រាវដំបូងរបស់យើងក្នុងកម្មវិធី"មីនងាយស្រួល"ដែលយើងបានព្យាយាមបង្កើតការសហប្រត្តិបត្តការណ៏យ៉ាងស្អិតរមួតនៃអ្នកស្រាវ
ជ្រាវនិងអ្នកដោះមីនក្នុងឆ្នាំ ២០០៣និង២០០៤។ អ្នកនៅតែអាចស្វែងរកឃើញអត្ថបទជាច្រើនស្តីអំពីមីននៅក្នុងអ៊ិនធឺណេតបានយ៉ាងងាយ
ស្រួល។ យើងបានចូលរួមក្នុងការសាកល្បងនៅក្នុងប្រទេសក្រូអាទ៏ដែលបានរៀបចំដោយ ITEP និងបានក្លាយជាអង្គការសកម្មភាពមីន។
យើងបានរៀនផងដែរថាផ្នែកនៃបច្ចេកវិទ្យានៃបញ្ហាមីនក្នុងដីត្រូវបានផ្សាភ្ជាប់យ៉ាងខ្លាំងទៅ កត្តាសេដ្ឋកិច្ចសង្គមជាច្រើនដែលគួតែត្រូវ
បានបញ្ចូលទៅក្នុងគណនីក្នុងការស្រាវជ្រាវផងដែល។ យើងបានជឿរជាក់ថាគ្មានការព្យាយាមដ៏ពិតប្រាកដណាមួយដើម្បីឈានទៅរក
ឧបករណ៏រាវរកមីនបន្ថែមទៀតទេ។ឧបករណ៏រាវរកដោយលោហះprodder និង ឆ្កែ មិនអាចត្រូវបានធ្វើអោយប្រសើរឡើងតទៅទៀត។
យើងចង់ជួយជាដំណោះស្រាយនៃបញ្ហាគ្រាប់មីនក្នុងដីដោយការអភិវឌ្ឍន៏និងការរួមបញ្ចូលគ្នាជាប្រព័ន្ធដើម្បីផ្តល់ចំណេះដឹងនិងផ្គត់ផ្គង់ដល់
មនុស្សដែលត្រូវការវា។ ឈ្មោះដំបូងនៃគំរោងរបស់យើងគឺ មីនងាយស្រួលមានន័យថា ភាពប្រាកដនិយមនិងឧបករណ៏ប្រដូចការរាវរកមីន
ជាប្រព័ន្ធ ប៉ុន្តែជាអកុសលឈ្មោះនោះតែងតែត្រូវបានយល់ច្រឡំ ។
ការប្រដូចការរាវរកមីននៅក្រោមលក្ខខណ្ឌទាំងអស់និងការអភិវឌ្ឈន៏ឧបកណ៏រាវរកមីននិមួយៗមិនមានលក្ខណៈងាយស្រួលធ្វើទេ។ នៅពេលយើងបានបង្កើតអង្គការថ្មីរបស់ពួកយើងនៅខែមីនាឆ្នាំ២០០៥យើងបានផ្លាស់ប្តូរឈ្មោះទៅជាវិទ្យាសាស្ត្រប្រឆាំងគ្រាប់មីន (វិទ្យាសាស្ត្រប្រឆាំងគ្រាប់មីនភាសាអាល្លឺម៉ង់)។ អង្គការត្រូវបានបើកសំរាប់សមាជិកមកពីគ្រប់មជ្ឍដ្ឋាន យើងមិនមែនសំរាប់តែក្លឹបនៃអ្នក វិទ្យាសាស្ត្រនោះទេ។ គោលបំណងនិងការប្តេជ្ញារបស់ពួកយើងនៅតែដដែលយើងគិតថាវាអាចធ្វើអោយរីកចំរើនក្នុងការរាវរកមីនដោយ អនុវត្តវិធីសាស្ត្រនិងនីតិវិធីដែលត្រូវបានប្រើក្នុងការស្រាវជ្រាវជាទូទៅពីទិន្នន័យដែលបានប្រមូលពីការធ្វើវិភាគពីការប្រដូចពីការងារអនុ វត្តន៏។ ឧបករណ៏ប្រដូចគឺជាគន្លឹះក្នុងការផ្លាស់ប្តូរពិភពបច្ចេកវិទ្យាដ៏ធំទូលាយ។បច្ចុប្បន្នអ្នកអាចបង្កើតឡានទាំង អស់ដោយឧបករណ៏តែមួយ
គឺកុំព្យុទ័រដែលបានផ្តល់បរិក្ខាដោយកម្មវិធីត្រឹមត្រូវ។ដូច្នេះហេតុអ្វីយើងមិនផ្លាស់ប្តូរការយកចិត្តទុកដាក់ទៅវិធីសាស្ត្រទំនើបទាំងនោះសំរាប់
ការងារប្រកបដោយគ្រោះថ្នាក់ខ្ពស់ក្នុងចំការមីនជាច្រើនផងដែរ? ដើម្បីចិញ្ចឹមកុំព្យុទ័រអ្នកត្រូវការទិន្នន័យ។
យើងស្នើរសុំបង្កើតមូលដ្ឋានទិន្នន័យដែលមានមុខងារជាក្រុមនិមួយៗឯករាជ្យនៃការរួមបញ្ចូលឧបករណ៏ប្រដូចដែលជួយរាវរកមីននៅអត្រា
ជោគជ័យខ្ពស់។
យើងត្រូវការមូលដ្ឋានទិន្នន័យដែលមាន៖
- ព័ត៌មានអំពីមីនគ្រប់ប្រភេទដែលយើងដឹងនៃរបៀបបង្កើត សមាសភាពគីមី ភាពប្រែប្រួលក្រោមបរិយាកាសទំហំសម័យកាលផលិត
ផលរបស់វា ។ល។
- ទិន្នន័យភូមិសាស្ត្រនិងឋានលេខានៃជំនាន់មីននិងសញ្ញាចំការមីនត្រូវតែច្បាស់
- ព័ត៌មាននៃឧតុនិយមវិទ្យានិងលក្ខខណ្ឌអាកាសធាតុច្បាស់លាស់តាមដែលអាចធ្វើបាន។
វិភាគទានសំខាន់របស់ពួកយើងការផ្តល់មូលដ្ឋានទិន្នន័យនឹងព័ត៌មានអំពីវិធីសាស្ត្រនៃបច្ចេកទេសប្រហែលចំនូន២០ត្រូវបានដឹងថាជាការ សន្យាសំរាប់ការរាវរកមីន។ ការរុករកដែនដីដែលផ្តល់ឱយគឺដូចជាភពព្រះច័ន្ទវាលខ្សាច់ឬចំការមីនបំណងច្រើនដើម្បីស្ទាបស្ទង់តំបន់មួយ ទាំងមូលនិងដើម្បីស្វែងរកសមាសភាពរបស់វានិមួយៗ។ អ្វីដែលយើងផ្តល់អោយគឺ ចំណេះដឹងដែលជាតម្រូវការសំរាប់ការរុករកយើងចង់ បង្កើតវាអាចប្រើបានសំរាប់ប្រជាជននៅក្នុងតំបន់និងប្រទេសដែលមានមីន។ សំរាប់គោលបំណងនេះយើងបានបង្កើតរបៀបផ្សព្វផ្សាយវិគី ពិសេសដោយការចូលត្រួតពិនិត្យ។ កន្លែងពិសេសនេះក្រោមការចងក្រងជាភាសាអង់គ្លេសនិងអាល្លឹម៉ង់ហើយយើងកំពុងស្វែងរកដៃគូរដែល នឹងចូលរួមជាមួយពួកយើងពិតប្រាកដ៖
- សូមបកប្រែរព័ត៌មាននេះទៅជាភាសារបស់អ្នក
- សូមពិភាក្សាវានៅវិទ្យាស្ថាននិងមហាវិទ្យាល័បច្ចេកវិទ្យានានារបស់អ្នក
- សូមស្នើរអោយនិស្សិតរុករកវិធីសាស្ត្រពីគំនិតរបស់ពួកគេសរសេរនៅលើក្រដាសបង្កើតគំនិតផ្ទាល់របស់អ្នកហើយអនុញ្ញាត្តិអោយពួកយើង
ដឹងនៅពេលអ្នកជួបប្រទះបញ្ហាដែលអ្នកមិនអាចដោះស្រាយដោយខ្លួនឯងបាន។ យើងផងដែរបានផ្តល់បញ្ចីសំនួរ សំរាប់ស្ថានភាពភូមិសាស្ត្រ
នៃគ្រប់ចំការមីននិមូយៗរាយការណ៏លំអិតតាមដែលអាចធ្វើបាន។ យើងនឹងជួយអ្នករៀនពីរបៀបបញ្ចូលពួកវាដូចជាគំរូទៅជាឧបករណ៏ប្រដូច។ យើងស្នើសុំសហប្រតិបត្តិការដើម្បីឈានទៅដល់គោលដៅចំណេះដឹង នៃអ្នកដោះមីន។ ពួកគេអាចជួយពួកយើងដើម្បី បង្កើតមូលដ្ឋាន
ទិន្នន័យប្រភេទមីនប្រសើរជាងអ្នកផ្សេងៗដែលអាចធ្វើវាក្រោមលក្ខខណ្ឌទីពិសោធ៏នៅវិទ្យាស្ថានស្រាវជ្រាវល្អដែលឆ្ងាយ។ យើងរីករាយដែល បានឃើញវិគីជាភាសារជាច្រើនហើយនិងប្រទេសដែលពោពេញទៅដោយដីដែលមានមីនដូចជាព្រះរាជាណាចក្រកម្ពុជាជាដើមនេះធ្វើអោយ ពួកយើងជឿជាក់ថាការចាប់ផ្តើមនឹងអាចធ្វើបាននៅក្នុងប្រទេសទាំងនោះដូចជាកម្ពុជានាពេលឆាប់ៗនេះ។
យើងអាចប្រើ ការទាក់ទង ។ យើងយកចិត្តទុកដាក់រៀនអំពីស្ថានភាពតំបន់និងធ្វើសហប្រត្តិបត្តការណ៏។យើងជឿជាក់ថា យើងទាំងអស់គ្នាអាច ធ្វើអោយប្រសើឡើងក្នុងការរាវរកមីននៅសតវត្សទី២១និងធ្វើអោយរីកចំរើននៅក្នុងចំការមីនដូចយើងធ្វើអោយរីកចំរើនក្នុងវិស័យបច្ចេកវិទ្យាផ្សេងៗ ជាច្រើនទៀត។លទ្ធិផលរួមអាចកើតឡើងប្រសិនយើងចង់បាននិងបង្កើតពួកវា។ ជោគជ័យនេះជាចិត្តសប្បុរសដោយអាស្រ័យលើអ្វីដែលអ្នកធ្លាប់ បានធ្វើ។ ប៉ុន្តែយើងគិតថាវានឹងជាមធ្យោបាយដ៏ល្អបំផុតដើម្បីរួបរួមគ្នាធ្វើបណ្តាញបង្កើតចំណងមិត្តភាពនិងដើម្បីធ្វើអោយរីកចំរើន។

